គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទស្សនកិច្ចរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង និងក្រុមការងារក្រុមហ៊ុនខនហ្វីរេលនៅក្រុមហ៊ុនខូហ្វី

កាលបរិច្ឆេទ: ១០ កញ្ញា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២៤ កន្លងទៅនេះ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនខនហ្វីរេល បានចុះទស្សនកិច្ចនៅក្រុមហ៊ុនខូហ្វី (KOFI) ដែលជាក្រុមហ៊ុនខ្មែរជំនាញខាងកាហ្វេ ដើម្បីជួបពិភាក្សារួមគ្នាអភិវឌ្ឍ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

លោក ហ៊ី ដារ៉ា អគ្គនាយកក្រុមហ៊ុនខូហ្វី ទទួលស្វាគមន៍ក្រុមការងាររបស់ក្រុមហ៊ុនខនហ្វីរេលដោយផ្ទាល់។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានភ្លក់ផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុន គឺកាហ្វេម៉ាក ខូហ្វី ស្សេក អេន អាយស៍ ដែលមានលាយជាមួយស្ករត្នោតម៉ាកThnot រួចជាស្រេច។

ខូហ្វីគឺជាក្រុមហ៊ុនធំជាងគេទីពីរផ្នែកចែកចាយកាហ្វេ និងម៉ាស៊ីនឆុងកាហ្វេ Expresso នៅកម្ពុជា។ ក្រុមហ៊ុននេះស្ថិតក្នុងលំដាប់ទីផ្សារដែលមានតម្លៃខ្ពស់ និងធ្វើការចែកចាយតែផលិតផលដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ។

បន្ទាប់ពីជំនួបដ៏មានសារសំខាន់នេះ ក្រុមហ៊ុនខនហ្វីរេល និងក្រុមហ៊នខូហ្វីមានបំណងបន្តភាពជាដៃគូទៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ តាមរយៈការផ្សំកាហ្វេជាមួយនឹងស្ករត្នោតម៉ាក Thnot របស់យើង៕